Job vacancy គ្រូបង្រៀនមុខវិជ្ជាភាសាបារាំង


Announced
25 April, 2024
Job Type
Full Time
Job Status
Employee
Job Title

គ្រូបង្រៀនមុខវិជ្ជាភាសាបារាំង

Job Location
Job Presentation

អង្គការ​សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ គឺជា​អង្គការ​ក្នុងស្រុក​មួយ​ដែល​សហការ​ជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​អនុវត្ត​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​នៅ​វិទ្យាល័យ​ ព្រែក​លៀប​ វិទ្យាល័យ​ ព្រះ​ស៊ីសុវត្ថិ​ រាជធានី​ភ្នំពេញ​, វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់ចាម​ វិទ្យាល័យ​ ហ៊ុន​ សែន​ ពាម​ជីក​ង ខេត្ត​ កំពង់ចាម​, វិទ្យាល័យ​គោក​ព្រីង​ ខេត្ត​ ស្វាយរៀង​, វិទ្យាល័យ​ សម្តេចអគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម ព្រែក​អញ្ចាញ​ ខេត្ត​ កណ្តាល​ និង​សាលាបឋមសិក្សា​ចំនួន​០៤ផ្សេងទៀត​។ កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​កំណែ​ទម្រង់​ថ្មី​របស់ក្រ​សួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​នឹង​កែ​លម្អ​គុណភាព​អប់រំ​ និង​អភិបាល​កិច្ច​ល្អ​នៅ​ក្នុង​វិស័យ​អប់រំ​។ ថ្មី​ៗនេះ​កម្មវិធី​បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​ហើយ​បាន​រៀបចំ​បង្កើត​ឱ្យ​មាន​សាលារៀន​ជំនាន់​ថ្មី​ពីរ​ បន្ថែម​ទៀត​គឺ​ អនុវិទ្យាល័យ​ អារញ្ញ​រង្សី​ ខេត្ត​ សៀមរាប​ និង​វិទ្យាល័យ​ ព្រះអង្គ​ឌួងខេត្ត​ ព្រៃវែង​។ ស្រប​ពេល​ដែល​ប្រទេស​ កំពុង​អភិវឌ្ឍន៍​រាជរដ្ឋាភិបាល​បាន​កំណត់​ និង​ត្រូវ​ដាក់បញ្ចូល​កម្មវិធីសិក្សា​ភាសាបារាំង​ទៅ​ក្នុង​កម្មវិធីសិក្សា​ចំណេះ​ទូទៅ​ ទូទាំង​ប្រទេស​ដូចនេះ​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ត្រូវការ​ជ្រើសរើស​លោកគ្រូ​-អ្នកគ្រូ​ និង​ជា​គ្រូបង្រៀន​ដែល​កំពុង​បង្រៀន​ (តែងតាំង​ស៊ប់​) និង​គ្រូ​ដែល​ទើប​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​(NIE) និង​វិទ្យាស្ថាន​គរុកោសល្យ​ ដែល​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​មុខវិជ្ជា​ និង​តាម​សាលារៀន​ដូច​ខាងក្រោម​៖

ឈ្មោះ​សាលារៀន​

  • វិទ្យាល័យ​ ព្រះអង្គ​ឌួង៖ ០១នាក់​ ព្រៃវែង​
  • អនុវិទ្យាល័យ​ អារញ្ញ​រង្សី​៖ ០១នាក់​ សៀមរាប​
  • វិទ្យាល័យ​ ហ៊ុន​ សែន​ ពាម​ជីក​ង៖ ០១នាក់​ កំពង់ចាម​
  • វិទ្យាល័យ​ ព្រែក​លៀប​៖ ០១នាក់​ ភ្នំពេញ​
  • វិទ្យាល័យ​ គោក​ព្រីង​៖ ០១នាក់​ ស្វាយរៀង​
  • វិទ្យាល័យ​ ព្រែក​អញ្ចាញ​៖ ០១នាក់​ កណ្តាល​
  • វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់ចាម​៖ ០១នាក់​ កំពង់ចាម​
  • វិទ្យាល័យ​ ព្រះ​ស៊ីសុវត្ថិ​៖ ០១នាក់​ ភ្នំពេញ​
  • វិទ្យាល័យ​ ព្រះ​យុគន្ធរ​៖ ០១នាក់​ ភ្នំពេញ​
  • សាលាបឋមសិក្សា​ ស្វាយ​ព្រហូត​៖ ០១នាក់​ ស្វាយរៀង​
  • សាលាបឋមសិក្សា​ ព្រះរាជ​អគ្គមហេសី​៖ ០២នាក់​ កំពង់ស្ពឺ​
  • សាលាបឋមសិក្សា​ អង្គរ​បាន​៖ ០១នាក់​ កំពង់ចាម​
  • សាលាបឋមសិក្សា​ អនុវត្តន៍​ ហ៊ុន​សែន​៖ ០១នាក់​ កំពង់ចាម​

ឱកាស​ និង​អត្ថប្រយោជន៍​៖

  • គ្រូ​ដែល​ជ្រើសរើស​នឹង​ទទួល​បាន​កុំព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង​សម្រាប់​ធ្វើការងារ​នៅ​ក្នុង​កម្មវិធី​នេះ​។
  • ទទួល​បានការ​បណ្ដុះបណ្ដាល​ស្ដីពី​ការប្រើប្រាស់​ ICT នៅ​ក្នុង​វិស័យ​អប់រំ​ និង​គរុកោសល្យ​បង្រៀន​ថ្មី​ៗស្របតាម​គោល​នយោបាយ​គន្លង​អាជីព​គ្រូបង្រៀន​។
  • ការ​ពង្រឹង​សមត្ថភាព​ក្នុង​អាជីព​គ្រូបង្រៀន​ដើម្បី​ឆ្លើយតបនឹង​សមាហរណ​កម្ម​អាស៊ាននិង​តម្រូវ​ការអប់រំ​ស្របតាម​គោល​វិធី​អប់រំ​នៅ​សតវត្សរ៍​ទី​២១។
  • ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ក្នុង​ការ​បំពេញ​ការងារ​ លើ​ប្រាក់​បៀវត្ស​ដែល​មានស្រាប់​ក្នុង​កំឡុង​ពេលធ្វើការ​ងារ​ (មិនមាន​ការឧបត្ថម្ភ​នៅ​ពេល​វិស្សមកាល​ទេ​) និង​ប្រាក់​ឧបត្ថម្ភ​តាម​ភារកិច្ច​ផ្សេង​ៗទៀត​ អាស្រ័យ​លើ​ទំហំ​ការងារ​បន្ថែម​។
  • មានឱកាស​ទទួល​បាន​អាហារូបករណ៍​សម្រាប់​បន្ដការសិក្សានៅគ្រឹះស្ថាន​ឧត្ដម​សិក្សា​នានា​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​ និង​ឱកាស​បាន​ចូល​ទស្សនកិច្ច​សិក្សា​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​។

លក្ខ​ន្ដិកៈ​៖

  • គ្រូ​ដែល​ជ្រើសរើស​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្រៀន​កួរ​ឯកជន​ចំពោះ​សិស្ស​របស់​ខ្លួន​ឡើយ​ ទោះជា​ក្នុង​រូបភាព​ណាក៏ដោយ​។
  • ត្រូវ​បំពេញ​ការងារ​ក្នុង​ការ​បង្រៀន​យ៉ាងតិច​ ២០ម៉ោង​ក្នុង​មួយ​សប្ដា​ហ៍។
  • មិន​អនុ​ញាត​ឱ្យ​លក់​សំណៅ​ឯកសារ​ផ្សេង​ៗដល់​សិស្ស​។
  • គ្រូ​ទាំងអស់​នឹង​ត្រូវ​វាយ​តម្លៃ​ដោយក្រុម​ប្រឹក្សា​ភិបាល​សាលារៀន​ជំនាន់​ថ្មី​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​បន្ដកិច្ចសន្យា​នៅ​ឆ្នាំ​បន្ដប​ន្ទាប់។
  • មានគំនិត​ផ្តួច​ផ្តើ​មក្នុ​ងការ​ច្នៃប្រឌិត​ និង​បង្កើត​ថ្មី​។

Requirements

  • លក្ខណៈសម្បតិ្ត៖
  • ជាគ្រូបង្រៀនដែលបង្រៀនក្នុងក្របខណ្ឌរដ្ឋ (គ្រូកម្រិតឧត្តម) ដែលកំពុងបង្រៀននៅគ្រឹះស្ថានសិក្សានានា នៅក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។
  • ជាគ្រូដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំនិងវិទ្យាស្ថានគរុកោសល្យត្រូវបានលើកទឹកចិត្ត
  • ត្រូវមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារបានល្អប្រសើរ​ក្នុងការពង្រឹងសមត្ថភាព​​ស្របតាមគន្លងអាជីព​គ្រូបង្រៀន និងកម្មវិធីកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
  • មានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងបច្ចេកទេសបង្រៀន ការគ្រប់គ្រងសិស្ស ចំណេះ​ដឹង​ក្នុងការ​ដោះ​ស្រាយបញ្ហា និងការស្រាវជ្រាវតាមប្រព័ន្ធ ICT។
  • មានភាពច្នៃប្រឌិត បង្កើតថ្មី រៀបចំក្លឹបសិក្សា និងការងារគម្រោង។
Valid Till
24 May, 2024 (19 days left)

JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 205 Jobs

WORK AT
Kampuchea Action to Promote Education Organization
Phnom Penh Preah Sisowath High School, Khan Doun Penh, Phnom Penh, Cambodia

How to Apply

Kindly use the following link to apply for this job:
BACK TO TOP